This platform is for Khmer Studies and History of Cambodia class in PUC which is organized by Instructor: Sam Sorphoan
Pages
ទាំងនេះជាបុព្វហេតុដំបូង #នៃការបាត់បង់ទឹកដីព្រៃនគរ មុនការមកដល់នៃអាណានិគមនិយមបារាំង
ទាំងនេះជាបុព្វហេតុដំបូង #នៃការបាត់បង់ទឹកដីព្រៃនគរ មុនការមកដល់នៃអាណានិគមនិយមបារាំង៖
- ក្នុងឆ្នាំ១៦១៨ គ.ស. ព្រះបរមរាជាទី៤ (ស្រីសុរិយោពណ៌) ព្រះអង្គបានចងសម្ពន្ធ័មិត្ត នឹងនគរអណ្ណាម ដើម្បីដោះខ្លួនចេញពីការគៀបសង្កត់របស់សៀម ដូចនេះព្រះអង្គបានរៀបអភិសេកបុត្ររបស់ទ្រង់ នាម ជ័យជេស្ឋាទី២ ជាមួយបុត្រីអណ្ណាម នាម សៃង៉ុកវៀន បន្ទាប់មកប្ដូរហៅជាខេមរនាម “អង្គចូវ” នៅរាជធានី ល្វាឯម(មុនការប្ដូរមករាជធានីឧដុង្គមានជ័យ)។
- ដោយសារការចងសម្ព័ន្ធមិត្តជាមួយអណ្ណាម ធ្វើឱ្យស្ដេចសៀម នាម សុងថាំ មានការខឹងសម្បារជាខ្លាំង និង បានលើកទ័ពចូលឈ្លានពានទឹកដីខ្មែរចំនួន២លើក(១៦២០គ.ស.) តែត្រូវបានបរាជ័យព្រោះខ្មែរមានជំនួយពីទ័ពអណ្ណាមចំនួន ២៥,០០០នាក់ (អណ្ណាមមានទ័ពជើងទឹកខ្លាំងពូកែជាង)។
- ជ័យជំនះទាំង២លើកនេះ បានក្លាយជាការជំពាក់គុណទៅលើនគរអណ្ណាម ជាហេតុធ្វើឱ្យព្រះរាជាខ្មែរ(ជ័យជេស្ឋាទី២) បង្ខំព្រះទ័យក្នុងការយល់ព្រមចុះសន្ធិសញ្ញាផ្ដល់កម្ចីដី ចំនួន២គឺ ខេត្តកំពង់ក្របីព្រៃនគរ និង ខេត្តដូនណៃ រយៈពេល៥ឆ្នាំ ពីឆ្នាំ ១៦២៣-១៦២៨ គ.ស. ដោយអណ្ណាមយកឡេះដើម្បីដាក់មូលដ្ឋានទ័ពច្បាំងជាមួយយួនភាគខាងជើង (រាជវង្សត្រិញ) បន្ទាប់មកព្រះបាទជ័យជេស្ឋាទី២ បានសោយទីវង្គត់ មុនកាលកំណត់សន្ធិសញ្ញា(១៦២៧)។
-ក្នុងឆ្នាំ ១៦៣៨ ព្រះបាទអង្គទងរាជា ព្រះអង្គបានព្យាយាមស្នើសុំយកដីទាំង២មកវិញ តែអណ្ណាមសុំពន្យាពេលដោយយកឡេះថាចម្បាំងមិនទាន់ចប់ និងបានបង្វែររឿងជាការផ្ដល់ជំនួយសពាវុធផ្សេងៗជំនួសវិញ។
-ចាប់ពី ស.វ ទី១៧-១៩ ប្រទេសខ្មែរស្ថិតនៅក្រោមការត្រួតត្រា រងឥទ្ធិពល និង គៀបសង្កត់ នៃនគរសៀម និង អណ្ណាម ចុះឡើងៗជាហេតុនាំឱ្យបាត់បង់ខេត្តដទៃៗទៀតជាបន្តបន្ទាប់ រហូតការមកដល់នៃបារាំងសែសក្នុងភូមិសាស្រ្តឥណ្ឌូចិន និង បានចូលមកដល់កម្ពុជាលើកដំបូងក្នុងឆ្នាំ ១៨៥៦ និង បានចុះសន្ធិសញ្ញាជាអាណាព្យាបាលជាបន្តបន្ទាប់…(១៨៦៣)។
(សូមអានបន្ត…)
Subscribe to:
Comments (Atom)
The Preah Vihear conflic
The Preah Vihear conflict is a long-standing territorial dispute between Cambodia and Thailand over the ownership of the ancient Preah Vihe...
-
ឯកសារប្រវត្តិសាស្រ្ត History Documents Please click on link below to see the whole documents 👇 Khermer Studies and History document 🎯 សង្...
-
The Preah Vihear conflict is a long-standing territorial dispute between Cambodia and Thailand over the ownership of the ancient Preah Vihe...



